Cctimesw1140xh150cm copy

កម្ពុជាមាន«បណ្ណាល័យសាធារណៈ»ច្រើនជាងគេទី៥ នៅអាស៊ីអាគ្នេយ៍

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
បណ្ណាល័យជាតិកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជាមានបណ្ណាល័យសាធារណៈចំនួន ១,១១០ ដែលនេះជាចំនួនច្រើនជាងគេទី៥ នៅអាស៊ីអាគ្នេយ៍។ ខណៈប្រទេសវៀតណាម ជាប្តទរសដែលមានបណ្ណាល័យសាធារណៈច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ចំនួន ៦,៦៩១បណ្ណាល័យ។

នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលបណ្ណាល័យកុំព្យូទ័រអនឡាញ (OCLC) ដែលចុះផ្សាយដោយ Vietnam.vn ប្រទេសវៀតណាមមានបណ្ណាល័យសាធារណៈច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានបណ្ណាល័យសាធារណៈសរុបចំនួន ៦,៦៩១។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទីពីរ ដោយមានបណ្ណាល័យចំនួន ២,១១៦។ ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខបី ដោយមានបណ្ណាល័យចំនួន ១,៣៩២។

ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ទី៤ ដោយមានបណ្ណាល័យចំនួន ១,២២៤។ ប្រទេសកម្ពុជា ជាប់ចំនាត់ថ្នាក់ទី៥ ដោយមានបណ្ណាល័យសរុបចំនួន ១,១១០ ខណៈប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ចុងក្រោយគេ ដោយមានបណ្ណាល័យសាធារណៈតែមួយប៉ុណ្ណោះ។ តួលេខទាំងនេះរួមបញ្ចូលតែបណ្ណាល័យសាធារណៈប៉ុណ្ណោះ និងមិនរាប់បញ្ចូលបណ្ណាល័យសិក្សា និងប្រភេទផ្សេងទៀតនោះទេ។

បណ្ណាល័យសាធារណៈបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងប្រទេសភាគច្រើនជុំវិញពិភពលោក។ បណ្ណាល័យសាធារណៈ បណ្តុំទៅដោយសៀវភៅ និងទិនានុប្បវត្តិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើននៃចំណេះដឹង។ បន្ថែមពីលើការបម្រើជាកន្លែងសម្រាប់សិស្សានុសិស្ស និងអ្នកជំនាញក្នុងការសិក្សា និងការងារ បណ្ណាល័យសាធារណៈក៏មានសកម្មភាពដ៏មានតម្លៃដូចជាក្លឹបសៀវភៅដែលបង្កើនចំណាប់អារម្មណ៍សាធារណៈលើអក្សរសិល្ប៍ និងរៀបចំកម្មវិធីអប់រំជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង