ចិន៖ ប្រជាពលរដ្ឋចិនជាច្រើនម៉ឺននាក់កំពុងតែមមាញឹកក្នុងការប្រមូលផលដំណាំគ្រាប់ធញ្ញជាតិនៅតំបន់ Kangxian ភាគពាយ័ព្យនៃខេត្តកានស៊ូ ប្រទេសចិន វាលស្រូវសាលីជាង ៤ពាន់ហិកតា កំពុងត្រូវបានប្រមូលផល ដោយមានគ្រឿងចក្រកំពុងច្រូកកាត់ជាង ១៨០ គ្រឿងកំពុងដំណើរការនៅទូទាំងខេត្តកានស៊ូ។
តាមលោក Zuo Yiguo នាយករងនៃមជ្ឈមណ្ឌលសេវាកម្មគ្រឿងយន្តកសិកម្មនៅទីនោះ បានឲ្យដឹងថាបច្ចេកវិទ្យាបានជួយសម្រួលដល់ការដាំដុះដំណាំជាខ្លាំងដល់ប្រជាពលរដ្ឋចិននៅទូទាំងប្រទេស គ្រឿងចក្របានធ្វើឲ្យការសម្រេចការងារច្រូតកាត់មានភាពលឿនរហ័សជាងធម្មតា ជាពិសេសពលរដ្ឋចិនមិនចាំបាច់ប្រើកម្លាំងក្នុងការប្រមូលផល នឹងការដាំដុះឡើយ។
ទន្ទឹមនឹងនេះ អ្នកដាំស្រូវសាលីនៅតំបន់ Xiping ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិនក៏ បានអនុវត្តនូវការប្រើប្រាស់ឧបករណ៍ច្រូតកាត់ធំៗ ដែលមានផលិតភាពច្រើនជាងគ្រឿងចក្រធម្មតាចំនួន ៤ ដង គ្រឿងចក្រអាចធ្វើការច្រូតកាត់បានប្រមាណជាង ១០០០ម៉ែត្រការ៉េក្នុងមួយថ្ងៃដែលជាចំនួនដ៏ច្រើនសន្ធឺកសន្ធាប់មួយ។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ ស្ថានីយ៍សម្ងួតគ្រាប់ធញ្ញជាតិសរុបចំនួន ៩០ ត្រូវបានបង្កើតឡើងនៅក្នុងខេត្តជាច្រើន ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ និងនាំយកគ្រាប់ធញ្ញជាតិទាំងអស់ទៅកាន់ជង្រុក។ គិតត្រឹមពេលនេះ គ្រឿងយន្តកសិកម្មជាង ៥១ ម៉ឺនគ្រឿងដែលបំពាក់ដោយប្រព័ន្ធផ្កាយរណប BeiDou ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងខេត្ត Hubei ដោយត្រួតពិនិត្យប្រតិបត្តិការកសិកម្មនៅទូទាំងតំបន់ប្រមូលផលដំណាំបានទៅដល់ ១៤៤ លានម៉ែត្រកូរ៉េ៕