Cctimesw1140xh150cm copy

អាម៉េរិកចាត់ទុកកម្ពុជាជាកន្លែងគួរពង្រឹងឡើងវិញនៃ«វិស័យយោធា»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឡយ អូស្ទីន (Lloyd Austin) ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត ។រូបភាព៖ U.S. DepartmentofDefense

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃទី ៤ មិថុនានេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ជាដំណើរទស្សនកិច្ច ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និង កម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ លោក ឡយ អូស្ទីន (Lloyd Austin) ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ។ជាលទ្ធផលប្រមុខការពារជាតិអាម៉េរិក បានប្រកាសពង្រឹងឡើងវិញនៃវិស័យការពារជាតិជាមួយកម្ពុជា និង ចាត់ទុកកម្ពុជា ជាកន្លែងគួរពង្រឹងឡើងវិញនៃ«វិស័យយោធា»ជាចាំបាច់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក ក្នុងដំណើរទស្សនកិច្ចរបស់ លោក ឡយ អូស្ទីន (Lloyd Austin) សមភាគីកម្ពុជា និង​អាម៉េរិក ពិភាក្សាអំពីឱកាសក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ អាម៉េរិក-កម្ពុជា ក្នុងការគាំទ្រសន្តិភាព និង សន្តិសុខក្នុងតំបន់ រួមទាំងតាមរយៈការបន្តការបណ្តុះបណ្តាលយោធាឡើងវិញ ស្តីពីជំនួយគ្រោះមហន្តរាយ និងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរស្តីពីការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងរបស់កម្ពុជា។

លោក Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណអាម៉េរិក បានថ្លែងថា លោក ឡយ អូស្ទីន និង ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ពិភាក្សាគ្នាអំពីបញ្ហា វិស័យការពារជាតិ ដែលវាមានការចូលរួមសំខាន់សម្រាប់អនាគត។ហើយកម្ពុជា គឺជាប្រទេសវ័យក្មេងនៅក្នុងតំបន់ ទំនាក់ទំនងការពារជាតិរបស់អាម៉េរិក គឺមានសក្តានុពល និង ជាកន្លែងសម្រាប់ការរីកចម្រើន ផ្នែកទំនាក់ទំនងយោធានេះ។ ដូច្នេះហើយ នេះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងក្នុងការបន្តចូលរួមពង្រឹងផ្នែកទំនាក់ទំនងយោធា»។

បើតាមមន្ត្រីមន្ត្រីបញ្ចកោណរូបនេះ «យើងត្រូវលើកទឹកចិត្តអំពីលទ្ធភាពនៃការបន្តការហ្វឹកហ្វឺន និង ការផ្លាស់ប្តូរយោធា រវាងអាម៉េរិក-កម្ពុជា ឡើងវិញ រួមទាំងជំនួយមនុស្សធម៌ ការដោះមីន និង ការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មានរឿងច្រើនណាស់ដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា»។

ក្នុងជំនួបកាលពីម្សិលមិញ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកទំនាក់ទំនងកម្ពុជា និងអាម៉េរិកមិនអាក្រក់ពេកនោះទេ ដោយបញ្ហាកន្លងមក គឺដោយសារខ្វះទំនុកចិត្តគ្នា ជាពិសេស គឺការខ្វះខាតព័ត៌មាន ការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា។

សម្តេច ហ៊ុន សែន បានស្នើសហរដ្ឋអាម៉េរិក កុំដាក់ប្រទេសកម្ពុជា នៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នា និង គ្នាព្រោះកម្ពុជាបានអនុវត្តនយោបាយការបរទេសរបស់ខ្លួនផ្អែកលើច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង