Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកចង់បាន«ទំនាក់ទំនងល្អ»ជាមួយកម្ពុជា ខណៈសម្តេច ហ៊ុន សែន ថាមិនអាក្រក់ពេកទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ (Lloyd Austin)រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក និង សម្តេច ហ៊ុន សែន ។

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) បានថ្លែងថា យើងនឹងធ្វើការជាមួយគ្នាជាមួយសម្តេច និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ខ្ញុំគិតថា នេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែ ដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទោះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។"

សម្តេច ហ៊ុន សែន បានឆ្លើយតបវិញថា "ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ កន្លងមកភាគីយើងទាំងពីរខ្វះ ការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នាមិនបានធ្វើការពិភាក្សាគ្នា។"

សម្តេច ហ៊ុន សែន សំណូមពរ សហរដ្ឋអាម៉េរិកកុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នា និង គ្នា ព្រោះកម្ពុជាបានអនុវត្តនយោបាយការបរទេសរបស់ខ្លួនផ្អែកលើច្បាប់។

លោក ឡយ អូស្ទីន ថា អាម៉េរិកនឹងបើកឡើងវិញឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា West point របស់អាម៉េរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីន និង គ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិ ដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំង ដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

សម្តេច ហ៊ុន សែន បានចាត់ទុកថា អ្វីដែលជាអទិភាព គឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និង កសាងនូវភាពជឿជាក់ និងទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង