ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នឹងផ្លាស់ប្តូររាជធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីចេញពីក្រុងហ្សាកាតា ទៅកាន់ក្រុងណូសានតា (Nusantara) មុនពេលប្រារព្ធពិធីបុណ្យឯករាជ្យ នៅថ្ងៃទី ១៧ ខែសីហា។ លោក Widodo នឹងផ្លាស់ប្តូរទីតាំងទៅកាន់រដ្ឋធានីថ្មី នៅពេលដែលការរៀបចំរួចរាល់មុនថ្ងៃលោកនឹងចាកចេញពីប្រធានាធិបតីឥណ្ឌូនេស៊ីបន្ទាប់ពីរូបលោកបានចប់អាណត្តិ។ ការផ្លាស់ប្តូរទៅកាន់ក្រុងថ្មីនេះគឺដើម្បីជាការទប់ស្កាត់ គ្រោះមហន្តរាយផ្សេងៗដែលអាចនឹងកើតមានឡើងពីគ្រោះធម្មជាតិនៅក្នុងក្រុហ្សាកាតា។
រដ្ឋាភិបាលឥណ្ដូនេស៊ី បាននឹងកំពុងមមាញឹកក្នុងការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីក្នុងទឹកប្រាក់ប្រមាណជាង ៣៥ពាន់លានដុល្លារ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការនៅក្នុងប្រទេស ចំនួន ១២.០០០នាក់ ដំបូងក្នុងខែកញ្ញាខាងមុខនេះ។ផែនសាងសង់រាជធានីថ្មីនេះត្រូវបានពន្យារពេលពីរដងមកហើយ ដោយតែកង្វះថវិការសម្រាប់ការសាងសង់ យ៉ាងណាមិញមុនលោក Widodo ចាកចេញពីតំណែងក្នុងខែតុលាការខាងមុខនេះលោករំពឹងថារាជធានីថ្មីនឹងត្រូវបានសាងសង់ឆាប់តាមដែលអាចធ្វើទៅបាន៕