Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការពារជាតិ៖ទស្សនកិច្ចលោកអូស្ទីនដើម្បីជំរុញ«វិស័យការពារជាតិ»ឱ្យកាន់តែស៊ីជម្រៅ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin)។AP 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin)  នៅថ្ងៃទី ៤ មិថុនានេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ជាដំណើរទស្សនកិច្ច ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និង កម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ លោក ឡយ អូស្ទីន (Lloyd Austin) ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

យោងតាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន Lioyd Austin នៅ ថ្ងៃទី៤ ខែមិថុនានេះ នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និង គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាម៉េរិក និង កងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង