Cctimesw1140xh150cm copy

«គ្រឹះប្រាង្គលេខ៥»របស់ប្រាសាទបាគង កំពុងត្រូវបានជួសជុល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះតួប្រាង្គលេខទី៥ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោម ដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គប្រាសាទ។

តួប្រាង្គលេខទី៥ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោម កំពុងត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ។ ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល បានឱ្យដឹងថា ស្ថានភាពរបស់ប្រាង្គលេខ៥ នៃប្រាសាទបាគងមានហានិភ័យខ្លាំង ជាពិសេស ជញ្ជាំងប្រាង្គពីគ្រឹះរហូតដល់កំពូល។

លោក សារាយ គឹមហួល បញ្ជាក់ទៀតថា ដោយសារតែភាពប្រឈមនិងគ្រោះថ្នាក់ច្រើន ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គលេខ៥ នៃប្រាសាទបាគងឡើងវិញ ដោយត្រូវពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ និងបិទស្នាមប្រេះនៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក។ ប្រាង្គលេខ៥ នៃប្រាសាទបាគង បានរងការខូចខាតដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង