Cctimesw1140xh150cm copy

ដូណាល់ត្រាំព្រមាន«បាតុកម្ម»នឹងកើតមានទូទាំងប្រទេសបើលោកជាប់ឃុំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាម៉េរិក នឹងជាតំណាងរាស្រ្តក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីលោក ដូណាល់ ត្រាំ បានព្រមានថាបាតុកម្មអាចនឹងកើតមានឡើងនៅទូទាំងប្រទេស នឹងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រសិនបើលោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ឬការឃុំខ្លួនក្នុងផ្ទះ។

ថ្លែងក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍ Fox News អតីតប្រធានាធិបតីអាម៉េរិករូបនេះបានទទួលស្គាល់នូវលទ្ធភាពដែលថាលោកអាចត្រូវបានតុលាការអាម៉េរិកកាត់ទោសឱ្យជាប់ពន្ធនាគារ ឬការឃុំខ្លួនក្នុងផ្ទះក្នុងការសម្រេចចិត្តជាលើកចុងក្រោយរបស់តុលាការដែលនឹងធ្វើឡើងនាថ្ងៃទី ១១ ខែ កក្កដា ខាងមុខនេះ។

សម្រាប់លោកត្រាំ ការសម្រេចចិត្តរបស់តុលាការទាំងប៉ុន្មានគឺមិនអាចយកបានជាផ្លូវការឡើយ លោកបានចាត់ទុកការសម្រេចចិត្តរបស់តុលាការអាម៉េរិកគឺជាហេតុផលនយោបាយដែលមិនចង់ឲ្យលោកជាប់ឆ្នោត នឹងដកឯកសិទ្ធលោកក្នុងការឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិថ្មីនេះ។

គួររំលឹកផងដែរថាគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសលោក Trump លើបទចោទប្រកាន់ទាំង ៣៤ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅចុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ដើម្បីបិទបាំងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងតារាភាពយន្តលោកស្រី Stormy Daniels នេះគឺជាការកាត់ទោសឧក្រិដ្ឋកម្មលើកដំបូងរបស់អតីតប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាម៉េរិក ហើយការកាត់ទោសចុងក្រោយត្រូវបានកំណត់នៅថ្ងៃទី ១១ ខែកក្កដា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង