វៀតណាម៖ ខ្យល់ព្យុះត្រូពិច Maliksi នៅសមុទ្រចិនខាងត្បូងបានចាប់ផ្តើមវាយប្រហារតំបន់ដែលនៅជិតសមុទ្រចិនខាងត្បូងកាលពីល្ងាចថ្ងៃសុក្រ នេះគឺជាព្យុះតំបូងគេដែលបានកើតឡើងនាឆ្នាំនេះព្យុះនឹងបន្តវាយចូលទៅកាន់បណ្តាលប្រទេសមួយចំនួនទៀតដែលជាប់នឹងសមុទ្រចិនខាងត្បូង។
ខ្យល់ព្យុះ Maliksi បានវាយប្រហារតំបន់សមុទ្រភាគខាងត្បូងនៃខេត្តក្វាងទុង ប្រទេសចិន ជាមួយនឹងល្បឿនខ្យល់អតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោងពេលនេះព្យុះកំពុងរំកិលទៅភាគខាងជើងទៅឦសានក្នុងល្បឿន ១៥-២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្តក្បែរខេត្តក្វាងទុងបន្ត។
ទីភ្នាក់ងារឧតុនិយមជប៉ុន និងហុងកុងក៏បានប្រមើលមើលថា ព្យុះនេះនឹងចូលទៅក្នុងខេត្ត ក្វាងទុង នៅព្រឹកថ្ងៃសៅរ៍ ជាមួយនឹងល្បឿនខ្យល់ក្នុងល្បឿនប្រហែល ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ទោះជាយ៉ាងណាក៏ដោយ ព្យុះនេះមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ប្រទេសវៀតណាមដីគោកនោះទេ។
គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យខេត្តជាប់មាត់សមុទ្រចាប់ពីខេត្ត Quang Ninh នៅភាគខាងជើងរហូតដល់ខេត្ត Kien Giang នៅតំបន់ដីសណ្តទន្លេមេគង្គភាគខាងត្បូង ដើម្បីតាមដានស្ថានភាព និងរៀបចំវិធានការឆ្លើយតបប្រសិនបើខ្យល់ព្យុះបោកបក់មកតំបន់ខាងលើ៕