សិង្ហបុរី៖៖ ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ក្នុងប្រតិបត្តិការអន្តរជាតិ ក្រោមការចោទប្រកាន់នៃការបង្កើត និងប្រើប្រាស់មេរោគដែលត្រូវបានប្រើក្នុងការវាយប្រហារតាមអ៊ីនធឺណិត ការក្លែងបន្លំ និងការកេងប្រវ័ញ្ចលើកុមារ។ កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បានបញ្ជាក់ថា លោក Wang Yunhe អាយុ ៣៥ ឆ្នាំត្រូវបានចាប់ខ្លួន ក្នុងផ្ទះនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៤ ខែឧសភា ពីបទសង្ស័យថាគាត់ជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅសហរដ្ឋអាម៉េរិកការចាប់ខ្លួននេះ បានធ្វើឡើងតាមសំណើរធ្វើបត្យាប័នពីសហរដ្ឋអាម៉េរិក នៅថ្ងៃទី ៣០ ខៃឧសភា។
មន្ត្រីសហរដ្ឋស៊ើនការណ៍សម្ងាត់អាម៉េរិកបានឲ្យដឹងថា លោក Wang បានដំណើរការបណ្តាញ botnet ដែលជាមេរោគកុំព្យូទ័រដ៏ខ្លាំងខ្លាមួយដែលអាចជ្រៀតចូលគ្រប់គ្រង់កុំព្យូទ័ររបស់អ្នកផ្សេងបាន។ ការបង្កើត botnetនេះ វាបានដំណើរការទទួលប្រាក់ចំណេញរាប់លានដុល្លារ ដោយការចូលប្រើកុំព្យូទ័រទាំងអស់ទៅឱ្យឧក្រិដ្ឋជន ដែលប្រើពួកវាសម្រាប់ការលួចអត្តសញ្ញាណ ការកេងប្រវ័ញ្ចលើកុមារ និងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុរបស់ជនរងគ្រោះ។
លោក Brett Leatherman ដែលជាជំនួយការនាយករងរបស់ FBI សម្រាប់ប្រតិបត្តិការអ៊ីនធឺណេត បាននិយាយថាលោក Wang បានបង្កើត និងចែកចាយមេរោគក្នុងរូបភាពឈ្នះរង្វាន់ និងតាមវិធីសាស្រ្តមួយចំនួនទៀតដើម្បីឲ្យជនរងគ្រោះទាញយកកម្មវិធីរបស់ខ្លួនតម្លើងក្នុងកុំព្យូទ័រ រួចលោកធ្វើការបិតកម្មវិធីរបស់ជនរងគ្រោះទាំងនោះជាថ្នូដើម្បីដោះដូរជនរងគ្រោះត្រូវតែផ្ទេរប្រាក់ទៅឲ្យរូបលោកទើបលោកអនុញ្ញាតិឲ្យប្រើប្រាស់បានវិញ៕