អាម៉េរិក៖ មនុស្សជាច្រើននាក់ត្រូវបានវាយប្រហារដោយការបាញ់ប្រហារដោយខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សដល់ទៅ៣ នាក់ រួមទាំងមន្ត្រីប៉ូលីសម្នាក់ក្នុងទីក្រុង Minneapolis សហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
អាជ្ញាធរមីនីណាប៉ូលីសបានអះអាងថាមានមនុស្សបីនាក់ផ្សេងទៀត រួមទាំងមន្ត្រីប៉ូលិសម្នាក់ទៀត និងអ្នកពន្លត់អគ្គិភ័យម្នាក់ផងដែរបានរងរបួសនៅកន្លែងកើតហេតុ។ ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗក្នុងទីប្រជុំជនមួយ អាជ្ញាធរបានធ្វើការបាញ់ប្រហារទៅកាន់ខ្មាន់កាំភ្លើងដែលបង្កឲ្យមានរបួស និងស្លាប់ប៉ូលីសម្នាក់។ មូលហេតុនៅពីក្រោយការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
នាយកដ្ឋានប៉ូលីស Minneapolis ឲ្យដឹងទៀតថាមន្រ្តីកំពុងឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះដែលបណ្តាលឲ្យមនុស្ស ៦ នាក់ក្នុងនោះ ២ នាក់ជាមន្ត្រីប៉ូលីសត្រូវបានរាយការណ៍ថាបានរងរបួសម្នាក់យ ហើយម្នាក់ទៀតស្លាប់ក្នុងនោះមានមន្ត្រីប៉ូលិសអាយុ ២៨ ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានការផ្ទុះអាវុធជាមួយជនសង្ស័យ៕