Cctimesw1140xh150cm copy

កម្តៅឡើងលើស៥០អង្សារសេ ផ្តាច់ជីវិតពលរដ្ឋឥណ្ឌា១៥នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានបាត់បង់ជិវិត ក្រោយសីតុណ្ហភាពកើនឡើងរហូតដល់ ៥២,៩អង្សាសេ នៅក្នុងរដ្ឋភាគខាងកើតនៃរដ្ឋ Bihar និង Odisha របស់ប្រទេសឥណ្ឌា ការស្លាប់នេះភាគច្រើនកើតឡើងដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មានពីមុនមក។ អាជ្ញាធរក្នុងតំបន់ព្រមានថាអាកាសក្តៅខ្លាំងនឹងបន្តរហូតដល់សប្តាហ៍ក្រោយដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនជាច្រើនម៉ឺននាក់។

បើតាមរដ្ឋាភិបាលឥណ្ឌារលក់កម្តៅក្តៅខ្លាំងដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋធានីដេលី ត្រូវបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសឥណ្ឌា ក្នុងសីតុណ្ហភាព ៥២,៩ អង្សាសេក្នុងសប្តាហ៍នេះ។ ក្នុងនោះ មនុស្សចំនួន ១៥នាកបានបាត់បង់ជីវិត នៅក្នុងតំបន់ Rourkela កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល។ រដ្ឋាភិបាល Odisha ក៏បានហាមឃាត់ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុន មិនឲ្យចេញក្រៅផ្ទះ នៅចន្លោះម៉ោង ១១ ព្រឹកដល់ម៉ោង ៣ រសៀល នៅពេលដែលសីតុណ្ហភាពកំពុងកើនឡើងខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង