Cctimesw1140xh150cm copy

ចិន៖ ឯករាជ្យភាពនៃតៃវ៉ាន់គឺជាសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យយោធាចិនលោក Wu Qian

ចិន៖ អ្នកនាំពាក្យយោធាចិនលោក Wu Qian បានព្រមានថា"ឯករាជ្យភាពតៃវ៉ាន់" មានន័យថាគឺជាផ្លូវទៅស្វែងរកសង្រ្គាម លោកបញ្ជាក់ទៀតថាកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិនដែលអាចធ្វើការបំបែកខ្លួនទៅជារដ្ឋឯករាជ្យបានឡើយ។លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលទាក់ទងនឹងសុន្ទរកថាដំបូងរបស់មេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te ដែលបានប្រកាសស្វែងរកផ្លូវឯករាជ្យភាពរបស់ខ្លួន។

បើតាមលោក Wu Qian សុន្ទរកថារបស់លោក Lai Ching-te មេដឹកនាំតៃវ៉ាន់ថ្មីគឺជាការសារភាពពីការប៉ុនប៉ងរបស់លោកដើម្បីស្វែងរក "ឯករាជ្យភាពតៃវ៉ាន់" ដោយកម្លាំងខាងក្នុង និងខាងក្រៅ។ លោក Wu អះអាងថា កងទ័ពរំដោះប្រជាជនចិន (PLA) ប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបានឆ្លើយតបជាមួយនឹងវិធានការតបតយ៉ាងខ្លាំងក្លាបើតៃវ៉ាន់ហានស្វែងរកឯករាជ្យភាពរបស់ខ្លួន។ លោកបន្តថា «សកម្មភាពបំបែកខ្លួនស្វែងរក 'ឯករាជ្យភាពតៃវ៉ាន់' បង្កើតជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង