681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖បញ្ហា«សមុទ្រចិនខាងត្បូង»មិនមែនជាបញ្ហាអាស៊ាននិងចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និង ម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៣០ ឧសភានេះ បានបញ្ជាក់ជំហជាថ្មីថា បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។នេះអះអាងនេះ ធ្វើឡើងក្នុងពេលសម្តេចជួបជាមួយលោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។

សម្តេច ហ៊ុន សែន ប្រាប់លោកទូតអង់គ្លេសប្រចាំកម្ពុជាថា សភាពការណ៍តំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះទេ ដែលពេលនោះកម្ពុជាគ្រោងនឹងធ្វើឲ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចបានឡើយ។សម្រាប់សម្តេច ចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។ 

បើតាមសម្តេច ហ៊ុន សែន ភាគីទាំងអស់ត្រូវគោរព DOC ឲ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា។ជាមួយគ្នានោះ សម្តេចក៏បានបង្ហាញក្តីកង្វល់អំពីយុទ្ធសាស្ត្រដ៏សំបូរបែបពីបណ្ដាប្រទេសផ្សេងៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានយុទ្ធសាស្ត្ររបស់ ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និង កូរ៉េខាងត្បូង។

តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាមានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ នឹងត្រូវគោរពមជ្ឈភាពរបស់អាស៊ាន និង អរគុណចំពោះដៃគូរបស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមក៕

Khcct banner

អត្ថបទទាក់ទង