Cctimesw1140xh150cm copy

បេក្ខភាពអភិបាលក្រុងម៉ិកស៊ិក ត្រូវបានគេលួចធ្វើឃាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Alfredo Cabrera ដែលត្រូវបានឃាតករបាញ់សម្លាប់

ម៉ិកស៊ិក៖ បេក្ខភាពឈរឈ្មោះជាតំណាងក្រុងម៉ិកស៊ិកកូម្នាក់ត្រូវបានបាញ់ឃាតករបាញ់សម្លាប់ភ្លាមៗ កាលពីល្ងាចថ្ងៃពុធក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមួយ ឃាតកម្មនេះបានកើតឡើងមុនការបោះឆ្នោតចុងសប្តាហ៍នេះ។ វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីមនុស្សម្នាក់បានចូលទៅជិតលោក Alfredo Cabrera ហើយបានបាញ់លោកជាច្រើនដង បង្កភាពចលាចល ដល់អ្នកគាំទ្ររាប់ម៉ឺននាក់។

អភិបាលក្រុង Guerrero លោកស្រី Evelyn Salgado បានថ្កោលទោសការសម្លាប់លើលោក Cabrera ដែលជាបេក្ខជនឈរឈ្មោះជាអភិបាលក្រុងថ្មី លោកស្រីបានស្នើសុំឱ្យការិយាល័យរដ្ឋអាជ្ញាត្រូវតែកាត់ទោសឲ្យខ្លាំងខ្លាលើឃាតករដែលបានបាញ់សម្លាប់លោក Alfredo Cabrera ។

ភ្លាមៗក្រោយពីហេតុការណ៍បានកើតឡើងទាហានប្រហែល ២៧,០០០ នាក់ និងសមាជិកឆ្មាំជាតិបានត្រូវដាក់ពង្រាយដើម្បីពង្រឹងសន្តិសុខនៅថ្ងៃអាទិត្យ ដែលប្រជាជនម៉ិកស៊ិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី សមាជិកសភា អភិបាលរដ្ឋជាច្រើន និងមន្ត្រីក្នុងតំបន់ជាច្រើនរូបសម្រាប់អាណត្តិថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង