Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុន៣បរិច្ចាកថវិកា៣៥,០០០ដុល្លារជូនមន្ទីរពេទ្យព្រះកេតុមាលាដើម្បីទិញម៉ាស៊ីនលាងឈាមចល័ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន៣បានបរិច្ចាកថវិកាចំនួន ៣៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការជាវម៉ាស៊ីនលាងឈាមចល័ត CRRT ជូនមន្ទីរពេទ្យព្រះកេតុមាលា នៅវេលាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទៅតាមសំណើដើម្បីតម្កល់ទុកប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់លាងឈាមជូនដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។

យោងតាមលិខិតស្នើសុំការឧបត្ថម្ភនូវម៉ាស៊ីនលាងឈាមចល័ត CRRT របស់មន្ទីរពេទ្យព្រះកេតុមាលា មកកាន់មូលនិធិមុទិតា និងជាការឆ្លើយតបទៅតាមសេចក្ដីអំពាវនាវការឧបត្ថម្ភរបស់មូលនិធិមុទិតា ទៅកាន់សប្បុរសជននានា ក្រុមហ៊ុន៣រួមមានក្រុមហ៊ុន Vinton Group Co.,Ltd ធនាគារប្រទេសចិន សាខារាជធានីភ្នំពេញ (Bank of China) និង ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co.,Ltd បានបរិច្ចាកថវិកាចំនួន ៣៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការជាវម៉ាស៊ីនលាងឈាមចល័ត CRRT។

ជាមួយគ្នានោះ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ប្រធានមូលនិធិមុទិតា បានសព្វព្រះហឫទ័យប្រោសប្រទានឲ្យគណៈប្រតិភូចំនួន៣ក្រុម ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយដង្វាយជាថវិកា ដើម្បីធ្វើការជាវម៉ាស៊ីនលាងឈាមចល័ត CRRT ជូនមន្ទីរពេទ្យព្រះកេតុមាលា។

ឆ្លៀតក្នុងឱកាសនេះដែរ មូលនិធិមុទិតា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំង៣ ក្រុមហ៊ុនខាងលើដែលបានជួយចូលរួមឧបត្ថម្ភថវិកាដល់មូលនិធិ ដើម្បីជាវម៉ាស៊ីនលាងឈាមចល័ត ជូនមន្ទីរពេទ្យព្រះកេតុមាលា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង