Cctimesw1140xh150cm copy

យោធិនកម្ពុជាជាង២០០នាក់ ចូលរួមពិធីចែកសញ្ញាប័ត្រភាសាបារាំងនៅទូតបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា នៅ ថ្ងៃទី២៨ ខែឧសភា យោធិនជាង២០០នាក់នៃកងយោធពលខេមរភូមិន្ទបានចូលរួមពិធីចែកសញ្ញាប័ត្រភាសាបារាំងនៅស្ថានទូតបារាំង។ ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីប្រគល់សញ្ញាប័ត្រជូនដល់យោធិនដែលប្រលងជាប់សញ្ញាប័ត្រភាសាបារំាង DELF។

ភាសាបារាំងផ្តល់ដល់យោធិនទាំងនេះនូវឱកាសដ៏ពិតប្រាកដ ដូចជាការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសបារាំង ឬលទ្ធភាពទទួលបានមុខតំណែងក្នុងបញ្ជាការដ្ឋាននៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រទេសបារាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ស្ត្រីនៅក្នុងជួរកងកម្លាំងដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដែលជាអាទិភាពមួយក្នុងក្របខ័ណ្ឌនៃរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ៕

រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង