Cctimesw1140xh150cm copy

ចិនកាត់ទោសប្រហារជីវិតនាយកប្រតិបត្តិ ក្រោយស៊ីសំណូកប្រាក់រាប់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ តុលាការចិននៅល្ងាចថ្ងៃអង្គារ ទី ២៨ ឧសភា បានកាត់ទោសប្រហារជីវិតអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មគ្រប់គ្រងដោយរដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសពីបទទទួលសំណូកសូកប៉ាន់ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បំផុត។

យោងតាមការសែតរដ្ឋចិន CCTV បានឲ្យដឹងថា លោក Bai Tianhui អតីតអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ Huarong Asset Management ត្រូវបានតុលាការចិនរកឃើញថាមានពិរុទ្ធពីបទទទួលសំណូកទឹកប្រាក់ស្មើនឹងជាង ១.១ពាន់លានយន់ (១៥១.៩ លានដុល្លារអាម៉េរិក) ដោយលោកបានប្រើប្រាស់អំណាចរបស់លោកដើម្បីទទួលលុយកង្វក់។

តុលាការបានសម្រេចថា "តម្លៃនៃឧក្រិដ្ឋកម្មសូកប៉ាន់របស់លោក Bai Tianhui មានទំហំធំខ្លាំងណាស់ កាលៈទេសៈនៃឧក្រិដ្ឋកម្មគឺធ្ងន់ធ្ងរបំផុត ផលប៉ះពាល់សង្គមគឺអាក្រក់ខ្លាំង ហើយវាបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងអស់។

គួរបញ្ជាក់ថាក្រុមហ៊ុន Huarong Asset Management គឺជាគោលដៅចម្បងនៃការបង្រ្កាបអំពើពុករលួយរយៈពេលជាច្រើនឆ្នាំរបស់ប្រធានាធិបតីចិន ស៊ីជិនភីង ដោយអតីតប្រធានក្រុមហ៊ុន Huarong លោក Lai Xiaomin ត្រូវបានប្រហារជីវិតកាលពីខែមករា ឆ្នាំ ២០២១ ក្នុងបទទទួលសំណូកដែលមានតម្លៃ ២៦០ លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង