Cctimesw1140xh150cm copy

ព្យុះស៊ីក្លូនបង្ខំពលរដ្ឋឥណ្ឌា និងបង់ក្លាដែសជាង១លាននាក់ភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បង់ក្លាដែស៖ ព្យុះស៊ីក្លូន Remal បានបក់បោកក្នុងល្បឿនដល់ទៅ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងខ្លាក្នុងតំបន់ជាច្រើនក្នុងប្រទេសបង់ក្លាដែស ព្យុះនេះបានបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋ West Bengal ភាគខាងកើតនៃប្រទេសឥណ្ឌា និងក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យដោយក្នុងនោះមានយ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់ និងរាប់សែននាក់ត្រូវជម្លៀសចេញ។

យោងតាមការចុះផ្សាយរបស់កាសែត RT ព្យុះស៊ីក្លូនបានបំផ្លិញបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានជារួមផ្លូវថ្នល់ ដើមឈើ ផ្តាច់អគ្គិសនីនឹងបង្កការខូចខាតជាច្រើនដល់ទ្រព្យសម្បត្តិរបស់ប្រជាជនបង់ក្លាដែស និងឥណ្ឌា។ អាជ្ញាធរអគ្គិសនីរបស់ប្រទេសបង់ក្លាដែសក៏បានកាត់បន្ថយការផលិតថាមពលជាងពាក់កណ្តាលជាវិធានការសុវត្ថិភាពកាលពីថ្ងៃចន្ទ ដោយធ្វើឱ្យមនុស្សរាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។

ជាមួយគ្នានេះប្រទេសបង់ក្លាដែសក៏បានជម្លៀសមនុស្ស ៨០ម៉ឺននាក់ចេញពីតំបន់ឆ្នេរទំនាប មុនពេលព្យុះស៊ីក្លូនបានបោកបក់មកតំបន់រងគ្រោះ រដ្ឋមន្រ្ដីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយលោក Mohibur Rahman បានបញ្ជាក់ថាអាជ្ញាធររបស់ប្រទេសបង់ក្លាដែសបានបង្កើតជម្រកខ្យល់ព្យុះស៊ីក្លូនជាង ៧ពាន់ជម្រក និងបានចល័តអ្នកស្ម័គ្រចិត្តចំនួន ៧៨,០០០ នាក់ដើម្បីជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង