សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានថ្កោលទោសការប៉ុនប៉ងបរាជ័យរបស់ទីក្រុងព្យុងយ៉ាង ក្នុងការដាក់ផ្កាយរណបចារកម្មទីពីរ នៅលើគន្លងតារាវិថី កូរ៉េខាងត្បូងបានចាត់ទុកការបាញ់បង្ហោះមិនអាចទទួលយកបាន និងជាទង្វើបង្កហេតុ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
យោងតាមការិយាល័យសន្តិសុខជាតិរបស់កូរ៉េខាងត្បូងឲ្យដឹងថា ការបាញ់បង្ហោះនេះគឺជា "ការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនគិតពីលទ្ធផល និងជាទង្វើបង្កហេតុ"របស់កូរ៉េខាងជើង។
កូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ីសម្រាប់ការបាញ់បង្ហោះរបស់ខ្លួននឹងបានដោះដូជាថ្នូរនឹងការបញ្ជូនកុងតឺន័រដែលដឹកសព្វាវុធទៅកាន់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមជាមួយប្រទេសអ៊ុយក្រែន៕