Cctimesw1140xh150cm copy

ឥណ្ឌាចាប់ខ្លួនប្រធានមន្ទីពេទ្យ ក្រោយបណ្តាលឲ្យទារក៦នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ញូវដែលី៖ ប៉ូលិសឥណ្ឌាបានចាប់ខ្លួនវេជ្ជបណ្ឌិត និងប្រធានមន្ទីរពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ ដែលបណ្តាលឲ្យទារកទើបនឹងកើត៦នាក់បានស្លាប់ក្នុងភ្លើងឆេះ នៅមន្ទីរពេទ្យ New Born Baby Care ក្នុងតំបន់ Vivek Vihar នៃទីក្រុង ញូវដែលីកាលពីល្ងាចថ្ងៃសៅរ៍។

បើតាមប៉ូលីសឥណ្ឌាបានឲ្យដឹងថាអគ្គិភ័យនេះបានឆាបឆេះមកពីផ្ទុះស្សេខ្សែភ្លើងដែលនៅក្បែរកន្លែងផ្ទុកសម្ភារៈពេទ្យហើយបណ្តាលឲ្យការឆាបឆេះកាន់តែខ្លាំងឡើយរហូតដល់បានផ្តាច់ជីវិតទារក៦នាក់ ប៉ូលីសឥណ្ឌាអះអាងទៀតថាមន្ទីពេទ្យ New Born Baby Care នេះមិនមានសម្ភារៈពន្លត់អគ្គិភ័យហើយអាជ្ញាប័ណ្ណបានផុតកំណត់ចាប់តាំងពីខែ ៣ មកម្លេះ។

ហេតុការណ៍នេះបានបណ្តាលឲ្យអាណាព្យាបាលទារកមានការខឹងសម្បារទៅកាន់មន្ទីពេទ្យជាខ្លាំងដែលធ្វេសប្រហែសរហូតបណ្តាលឲ្យកូនរបស់ពួកគេបានបាត់បង់ជីវិត បច្ចុប្បន្នប៉ូលីសឥណ្ឌាបានបញ្ជូនប្រធានមន្ទីពេទ្យដើម្បីបន្តនិតិវិធីច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង