Cctimesw1140xh150cm copy

ព្រះសង្ឃ៥០០០អង្គរៀបចំ«មហាបង្សុកូល»ឧទ្ទិសព្រះរាជកុសលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះសង្ឃ៥០០០អង្គ និង ពុទ្ធបរិស័ទជាច្រើនពាន់នាក់ នៅថ្ងៃទី ២៧ ឧសភានេះ បានរៀបចំព្រះរាជពិធីមហាបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេច ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាង​ចូលទិវង្គត​នៅថ្ងៃ​ទី ​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ ដោយ​រោគាពាធ​ក្នុង​ជម្មាយុ ​៩៣​ព្រះវស្សា​។ ​

រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃបូជាថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះរាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំមហាព្រឹត្តិការណ៍បដិបត្តិសមាធិដោយមានព្រះសង្ឃចំនួន៥០០០ អង្គ និមន្តចូលរួម ហើយព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយក៏បាននិមន្ត និង អញ្ជើញចូលរួមដោយសេចក្ដីជ្រះថ្លាយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ដ៏មហាកុសល និងមហាសាមគ្គីនេះ នចាប់ផ្ដើមនៅវេលាម៉ោង៥រសៀល ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីលានមុខវត្តឧណ្ណាលោម ខាងជើងព្រះបរមរាជវាំង ដោយមានការដង្ហែជាក្បួនជាដើម។

គួរបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បានយាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៩៣ វស្សា ដោយព្រះជរាពាធក្នុង នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះសព ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បី ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែរ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង