Cctimesw1140xh150cm copy

ថៃកាត់ទោសសមាជិក«បក្សឆ្ពោះទៅមុខ»ឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Chonthicha Jangrew

ថៃ៖ តុលាការថៃក្នុងខេត្ត Thanyaburi បានកាត់ទោសសមាជិកបក្សឆ្ពោះទៅមុខ Move Forward លោកស្រី Chonthicha Jangrew ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនៃប្រទេសថៃ។ សេចក្តីសម្រេចរបស់តុលាការថៃបានចេញនៅព្រឹកថ្ងៃច័ន្ទនេះដោយបានផ្តន្ទាទោសឲ្យលោកស្រីពន្ធនាគាររយៈពេល ៣ ឆ្នាំ ប៉ុន្តែបន្ទាប់មកបានកាត់បន្ថយមកត្រឹម ២ ឆ្នាំវិញដោយគ្មានការព្យួរទោស រឺនៅក្រៅឃុំ។

ការចោទប្រកាន់នឹងកាត់ទោសរបស់តុលាការថៃនេះធ្វើឡើងបន្ទាប់ពីលោកស្រី និងសកម្មជនប្រាំបួននាក់ផ្សេងទៀតបានជួបជុំគ្នានៅមុខតុលាការក្នុងស្រុក Thanyaburi ក្នុងក្រុង Pathum Thani កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយដោយក្នុងការទាមទានោះលោកស្រីក៏បានប្រើពាក្យមួយចំនួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មហាក្សត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង