Cctimesw1140xh150cm copy

កងទ័ព«ឆ្កែរ៉ូប៉ូត»កាន់កាំភ្លើងបង្ហាញខ្លួនក្នុងសមយុទ្ធយោធាកម្ពុជា-ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ឆ្កែយន្ត រឺឆ្កែរ៉ូប៉ូតនិងយន្តហោះគ្មានមនុស្សបើក កំពុងត្រូវបានចាប់អារម្មណ៍នៅក្នុងសមយុទ្ធយោធារួមគ្នា "នាគមាស ២០២៤" ចិន-កម្ពុជាដែលកំពុងបន្ត។ សមយុទ្ធរួមគ្នារវាងទាហានកម្ពុជា-ចិន "នាគមាស ២០២៤" គឺជាសកម្មភាពកិច្ចសហប្រតិបត្តិការយោធាជាប្រចាំប្រចាំឆ្នាំរវាងប្រទេសទាំងពីរ។ សមយុទ្ធនេះមានគោលបំណងបង្រួបបង្រួម និងអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងពង្រីកការផ្លាស់ប្តូរយោធា។ក្នុងអំឡុងពេលសមយុទ្ធនាពេលថ្មីៗនេះ យោធាឆ្កែត្រូវបានគេប្រើដើម្បីស៊ើបអង្កេតសមរភូមិពិសេសៗជាច្រើនទីតាំង។ យោធានេះអាចបញ្ជូនព័ត៌មានអំពីឧបសគ្គនៅនឹងកន្លែងខាងមុខដូចជាការលួចបង្កប់មីន រឺអន្ទាក់ផ្សេងៗដែលវាអាចមានសមត្ថភាពអាចដឹងជាមុនបាន។

បើតាមទាហានចិនលោក Yang Shengzhi បាននិយាយថា "ឆ្កែរ៉ូបូតនេះមានទម្ងន់ ១៥ គីឡូក្រាម ហើយត្រូវបានបំពាក់ដោយប្រព័ន្ធ 4D wide-angle perception system ។ ក្នុងអំឡុងពេលបេសកកម្ម វាអាចផ្តល់នូវការបញ្ជូនរូបភាពឈ្លបយកការណ៍តាមពេលវេលាជាក់ស្តែងទៅកាន់ប៉ុស្តិ៍បញ្ជាការ"។

ជាមួយនឹងថ្ម និងប្រព័ន្ធថាមពលនៅក្នុងពោះរបស់វា ឆ្កែរ៉ូបូតអាចដំណើរការពី២ ទៅ ៤ ម៉ោងវាក៏មានសមត្ថភាពក្នុងការអនុវត្តសកម្មភាពផ្សេងៗដូចជាការដើរទៅមុខ ដេក លោត និងត្រៀមខ្លួនសម្រាប់ការមកដល់នៃសត្រូវ។ ជាងនេះទៅទៀត វាអាចរៀបចំផែនការត្រួសត្រាយផ្លូវ និងគេចពីឧបសគ្គដោយខ្លួនវាបាន។ លោកបន្តទៀតថាឆ្កែមនុស្សយន្តមួយទៀតមានទម្ងន់ប្រហែល ៥០ គីឡូក្រាមត្រូវបានបំពាក់ដោយកាំភ្លើង ហើយមានសមត្ថភាពឈានទៅមុខយ៉ាងលឿនក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករ។

បន្ថែមពីលើសត្វឆ្កែមនុស្សយន្ត ឧបករណ៍គ្មានមនុស្សបើកឆ្លាតវៃជាច្រើនប្រភេទ ដូចជាយន្តហោះគ្មានមនុស្សបើកដឹកទំនិញ និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ត្រូវបានគេប្រើក្នុងអំឡុងពេលធ្វើសមយុទ្ធ ដែលបានបង្កើនសមត្ថភាពប្រយុទ្ធទាំងមូលរបស់ទាហាននៃប្រទេសទាំងពីរ។សមយុទ្ធយោធារួមនេះធ្វើឡើងពីថ្ងៃទី១៦ដល់ថ្ងៃទី៣០ឧសភា។ វាជាសមយុទ្ធនាគមាសលើកទីប្រាំមួយដែលមានទាហានជាង ២,០០០ នាក់ចូលរួមមកពីប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង