681 ezgif.com resize
Swift cc time

លទ្ធផលបឋម៖ក្នុងខេត្តព្រះសីហនុ«គណបក្សប្រជាជនកម្ពុជា»ឈ្នះអាសនៈដាច់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ លទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និង ក្រុមប្រឹក្សា​ស្រុកនៅខេត្តព្រះសីហនុ​ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះចំនួនអាសនៈដាច់ គ្រប់ក្រុមប្រឹក្សា​ខេត្ត​ ក្រុង ស្រុក ខណ្ឌ របស់ខ្លួនទាំងស្រុង ជាមួយការកើនឡើងសំឡេងគាំទ្រផងដែរ។នេះបើយោងតាមរបាយការណ៍បឋមពីគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា សម្រាប់ ក្រុមប្រឹក្សា​ខេត្ត​ គណបក្ស​ប្រជាជនទទួលបាន​ ១៧១សំលេង​ (កើន១០សំលេង​)​ អាសនៈ​១៩/១៩ គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួលបាន​០៦សំលេង​ អាសនៈ​០/១៩។ចំណែកក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ រកឃើញថា ក្រុង​ព្រះសីហនុ​ គណបក្ស​ប្រជាជន​ទទួលបាន​ ៤០សំលេង​ អាសនៈ​១៩/១៩ គណបក្ស​ឆន្ទៈ​ខ្មែរទទួលបាន​ ០២ សំលេង​ អាសនៈ​០/១៩។

ចំណែក ស្រុក​ព្រៃនប់​ គណបក្ស​ប្រជាជន​ទទួលបាន​ ៧៩សំលេង​ អាសនៈ​១៩/១៩ គណបក្ស​កម្លាំងជាតិទទួលបាន​០៣សំលេង​ អាសនៈ​០០/១៩ មិនបានការ​ ០១​សំលេង​។ ស្រុក​ស្ទឹងហាវ​ គណបក្ស​ប្រជាជន ទទួលបាន​២២សំលេង​ អាសនៈ​១១/១១។ ស្រុក​កំពង់សីលា​ គណបក្ស​ប្រជាជន ​ទទួលបាន​២០សំលេង​ អាសនៈ​១១/១១។ ក្រុង​កោះរ៉ុង​ គណបក្ស​ប្រជាជន​ទទួលបាន ​១០ សំលេង​ អាសនៈ​១១/១១។

គួរបញ្ជក់ថា ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និង ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយគណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។

លោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ ស៊ីស៊ីថាមស៍ គិតមកដល់ម៉ោងនេះ គ្រប់ការិយាល័យបោះឆ្នោតទាំងអស់បានបិទបញ្ចប់ និង បានរាប់សន្លឹកឆ្នោត ខណៈលទ្ធផលបឋម បានប្រកាសផងដែរ។សម្រាប់លោក ដំណើរការបោះឆ្នោតពេលនេះ គឺដំណើរការល្អ គ្មានអំពើហិង្សាកើតឡើងនោះទេ៕


Khcct banner

អត្ថបទទាក់ទង