Cctimesw1140xh150cm copy

កម្ពុជាផ្តើមដំណើរការ«បោះឆ្នោត»ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និង ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយគណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២៦ ឧសភានេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និង ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្ស ប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងមុខតំណែងសរុបចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ ការិយាល័យ។

គួររម្លឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាបានរៀបចំការ«បោះឆ្នោត»ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ មានគណបក្សនយោបាយចំនួន៣ចូលរួម គឺណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួមរួមជាតិ គណបក្សហ្វ៊ុនស៉ិនប៉ិច ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន៥៥៩ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ៣,៥៥៥នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១,៥៧២នាក់ និង មានអ្នកបានទៅបោះឆ្នោតចំនួន ១១,៥៦៥នាក់ ស្មើនឹង ៩៩,៩៤ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ជាលទ្ធផល  គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤,០៣៤អាសនៈ គណបក្សខ្មែររួមរួមជាតិ ទទួលបាន ៤៤អាសនៈនិង គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ៣៦អាសនៈ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង