Cctimesw1140xh150cm copy

ចិនប្រកាសជួយកម្ពុជាដើម្បីសម្រេចបាន«ព្រែកជីកហ្វូណនតេជោ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន។

ចិន៖រដ្ឋាភិបាលចិន នៅថ្ងៃទី ២៤ ឧសភា បានប្រកាសជួយកម្ពុជា ក្នុងការរៀបចំយ៉ាងសកម្មនូវគម្រោង«ព្រែកជីកហ្វូណនតេជោ»ដែលជាគម្រោងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសង្គមជាតិ និង ប្រជាជនកម្ពុជាទាំងមូល។ការប្រកាសធ្វើឡើងដោយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និង ជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

លោក Wang Yi បានប្រាប់សមភាគីកម្ពុជាថា ក្នុងនាមជាមិត្តដែកថែប ចិនរីករាយពង្រឹងការប្រាស្រ័យទាក់ទងគ្នានៃថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយភាគីកម្ពុជា បន្តជំរុញការសាងសង់ "ច្រករបៀងត្រីនិងស្រូវ" និង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" រៀបចំផែនការ ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ មានដូចជាផ្លូវដែក ផ្លូវថ្នល់ ប្រភពថាមពល និងកសិកម្មជាដើម ជួយកម្ពុជាក្នុងការរៀបចំយ៉ាងសកម្មនូវគម្រោងធារាសាស្រ្តចម្រុះ។

បើតាមលោក Wang Yi ភាគីចិនរីករាយលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេស ជួយកម្ពុជាពន្លឿនដំណើរការឧស្សាហូបនីយកម្ម គាំទ្រកម្ពុជាក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍បៃតងកាបូនទាប ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជា។ ភាគីទាំងពីរគួរតែចាប់យក"ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និង កម្ពុជា"ជាឱកាស ពង្រឹងសម្រេចបាននូវមូលដ្ឋានគ្រឹះនៃមតិសាធារណៈ និងសង្គមក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។

លោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីចិនសង្ឃឹមអាចពង្រឹងការសម្របសម្រួលសហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គ និង សហការជាមួយប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដើម្បីចាប់យកឱកាសដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងលុបបំបាត់ការជ្រៀតជ្រែកបំបែកបំបាក់ពីកម្លាំងខាងក្រៅ រួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ការពារផលប្រយោជន៍រួមនិងស្របច្បាប់របស់បណ្ដាប្រទេស ការពារក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង