Cctimesw1140xh150cm copy

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក នឹង​​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​មិថុនា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin នឹងធ្វើដំណើរទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងខែមិថុនា ដើម្បីចូលរួម "កិច្ចសន្ទនា Shangri-La" ធ្វើឡើងក្នុងប្រទេសសិង្ហបុរី ហើយបន្ទាប់មកលោក នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក។

យោងតាម​សេចក្តីប្រកាសព័ត៌មាន នាសប្តាស៍ក្រោយនេះ លោក Lloyd Austin នឹង​ចេញដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីថ្លែងសុន្ទរកថាពេញអង្គ នៅកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី០៤ មិថុនា។ បន្ទាប់មក លោកគ្រោងនឹងជួបជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ដែលបានចូលកាន់តំណែង កាលពីខែធ្នូឆ្នាំមុន។

ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិករូបនេះ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយគ្រោងនឹងជួប​ជាមួយ​សម្តេច ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​កម្ពុជា។ បន្ទាប់មកលោក Austin នឹងបញ្ចប់ដំណើររបស់ខ្លួននៅប្រទេសបារាំង ជាកន្លែងដែលលោកនឹងប្រារព្ធខួបលើកទី៨០ នៃ D-Day ដោយចូលរួមក្នុងព្រឹត្តិការណ៍រំម្លឹកខួបមួយចំនួន។

គួរបញ្ជាក់ថា នេះជាដំណើរ​ទស្សនកិច្ច​លើក​ទី ១០ របស់​លោក​រដ្ឋមន្ត្រី Austin ទៅកាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ធ្វើឡើង​ខណៈ​ដែល​ក្រសួងការពារជាតិ​បន្ត​ពង្រឹង​ទំនាក់ទំនង​អាម៉េរិក​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុង​ការ​គាំទ្រ​ដល់​ចក្ខុវិស័យ​រួម​ក្នុង​តំបន់​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការ​រារាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង