Img 1426
Swift cc time

សម្តេច ហ៊ុន សែន៖ ការសម្រេចបើកការដ្ឋានគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ បានបញ្ជាក់ថា សម្តេចមិនបាច់សម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២ មិថុនា ២០២៤ នោះទេ។ ការសម្រេចក្នុងការបើកការដ្ឋានសាងសង់នៅពេលណានោះ គឺជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២ មិថុនា ២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់ នៅពេលណាវាជាសិទ្ធិផ្តាច់មុខ របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង»។

Khcct banner

អត្ថបទទាក់ទង