វៀតណាម៖ អគ្គីភ័យបានឆាបឆេះអាគារពីរជាន់នៅស្រុក Cau Giay នៃទីក្រុងហាណូយកាលពីយប់ថ្ងៃព្រហស្បតិ៍បានបណ្តាលឲ្យមនុស្សយ៉ាងហើចណាស់ ១៤នាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងសម្ភារៈមានតម្លៃមួយចំនួនទៀតរងការខូចខាតអស់ជាច្រើន។ អាគារដែលឆាបឆេះនោះមានបន្ទប់ជួលប្រមាណ ១២បន្ទប់ នឹងមួយកន្លែងទៀតជាកន្លែងលក់ នឹងជួសជុលកង់កង់អគ្គិសនី។
បន្ទាប់ពីភ្លើងបានឆាបឆេះភ្លាមៗប្រជាពលរដ្ឋជាច្រើននាក់បានព្យាយាមពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែមិនអាចពន្លត់ទាន់ពេលវេលាឡើយ បន្ទាប់ពីឆាបឆេះប៉ុន្មាននាទីក្រោយក្រុមពន្លត់អគ្គិសភ័យនៃប្រទេសវៀតណាមបាននាំគ្នាមកទីតាំងឆាបឆេះដើម្បីធ្វើការពន្លត់នឹងជួយសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះដោយសារអគ្គិភ័យ។
ភ្លេងបានឆាបឆេះចាប់តាំងពីម៉ោង១២ យប់ រហូតដល់ម៉ោង ៣ភ្លឺថ្ងៃព្រហស្បតិ៍សាកសពអ្នកស្លាប់ជាច្រើននាក់ត្រូវបានគេយកចេញកន្លែងឆាបឆេះនឹងរុំថង់ដើម្បីប្រគល់ទៅឲ្យសាច់ញាតិ ។ ក្រុមជួយសង្គ្រោះនៅកន្លែងកើតហេតុកំពុងបន្តស្វែងរកជនរងគ្រោះ ហើយមន្ត្រីជំនាញវៀតណាមកំពុងបើកការស៊ើនអង្កេតបន្ថែមជុំវិញនៃអគ្គីភ័យឆាបឆេះមួយនេះ៕