Cc time web banner 054637

អ្នកកាន់ទុក្ខអ៊ីរ៉ង់រាប់លាននាក់ ជូនដំណើរលោកអ៊ីប្រាហ៊ីម រ៉ៃស៊ីលើកចុងក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីរ៉ង់៖ មនុស្សរាប់លាននាក់ចាប់ផ្តើមកកកុញពាសពេញទីក្រុងតេហេរង់ មានអ្នកខ្លះកាន់បដារូបថតលោកអ៊ីប្រាហ៊ីម រ៉ៃស៊ី នឹងមានអ្នកខ្លះទៀតស្រែកយំព្រោះតែការបាត់បង់ជីវិតមេដឹកនាំកំពូលរបស់ខ្លួនក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីល្ងាចថ្ងៃអាទិត្យ។ ពិធីជូនដំណើរជាលើកចុងក្រោយដល់អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ីត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នៅស្រុកកំណើតរបស់លោកផ្ទាល់ក្នុងទីក្រុង Mashhad ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ង់។

ហ្វូងមនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នាដើម្បីជូនដំណើរទៅកាន់អ្នកដែលបានស្លាប់បាត់បង់ជីវិតកាលពីល្ងាចថ្ងៃអាទិត្យ។ អ្នកកាន់ទុក្ខម្នាក់មានឈ្មោះថា Namat បាននិយាយទាំងទឹកភ្នែកកំពុងហូរ ថាលោក រ៉ៃស៊ី ជាមេដឹកនាំដល់ល្អបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់គ្រប់រូប លោកស្រលាញ់ពលរដ្ឋ នឹងបានកសាងធនធានជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ការស្លាប់របស់លោកបានបន្សល់ទុកភាពសោកសៅជាខ្លាំងដល់ប្រទេសអ៊ីរ៉ង់។

គួររំលឹកផងដែលថាលោកប្រធានាធិបតីអ៊ីរ៉ង់អ៊ីប្រាហ៊ីម រ៉ៃស៊ីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian អភិបាលខេត្ត Azarbaijan នឹងអ្នកបើឧទ្ធម្ភាគចក្រពីរនាក់ទៀតបានស្លាប់កាលពីល្ងាចថ្ងៃអាទិត្យ មូលហេតុនៃការស្លាប់ពិតប្រាកដកំពុងតែត្រូវបានអ៊ីរ៉ង់បើកការស៊ើបអង្កេត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង