681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ផ្ញើសារ«អបអរសាទរ»ប្រធានរដ្ឋសភាវៀតណាមថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែឧសភា បានផ្ញើសារអបអរសាទរដល់ លោក ត្រិន ថាញ់មិន (Tran Thanh Man) ដែលត្រូវបានសម័យប្រជុំពេញអង្គ លើកទី៧ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នីតិកាលទី១៥ របស់វៀតណាម។

សម្តេច ហ៊ុន សែន បានចាត់ទុក តំណែកតួនាទីនេះ គឺស័ក្តិសមសម្រាប់លោក ត្រិន ថាញ់មិន ឆ្លុះបញ្ចាំងពីទំនុកចិត្ត និង ជំនឿជឿជាក់ ដែលគណបក្សកុម្មុយនិស្ត និង ប្រជាជនវៀតណាមមានចំពោះលោក ក្នុងការដឹកនាំ រដ្ឋសភា ដើម្បីភាពប្រសើរឡើង និង វិបុលភាពខ្ពស់ជាងមុន សម្រាប់ប្រទេសវៀតណាម។

បើតាមសម្តេច ហ៊ុន សែន ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់កម្ពុជាវៀតណាម កាលពី ៥៧ ឆ្នាំមុនមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលបន្តរីកចម្រើនឥតឈប់ឈរ និង មានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធលើគ្រប់វិស័យ។សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ត្រិន ថាញ់មិន ដើម្បីធ្វើឱ្យកាន់តែស៊ី ជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ក្រោមគោលការណ៍នៃ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេស និង ស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ។

គួរបញ្ជាក់ថា នៅថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។កើតនៅឆ្នាំ ១៩៦២ លោកជាបណ្ឌិត សេដ្ឋកិច្ច និង បរិញ្ញាបត្រនយោបាយ។ លោក ធ្លាប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុង Can Tho (២០១១ - ២០១៥)។ ចាប់ពីខែតុលា ឆ្នាំ ២០១៥ ដល់ខែមេសា ឆ្នាំ ២០២១ លោកបានកាន់តំណែងជាអនុប្រធាន និង ជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម៕

Khcct banner

អត្ថបទទាក់ទង