ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន២គ្រឿង នៅព្រឹកថ្ងៃទី១៩ ខែឧសភា បានចូលចតដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រាប់រយៈពេលចំនួន ៥ថ្ងៃ (ថ្ងៃទី១៩-២៣ ខែឧសភា ឆ្នាំ២០២៤)។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិកទាំងពីរនាវា សរុបចំនួន១២៣៦នាក់ ដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិន ឱ្យបានល្អប្រសើរមួយកម្រិតទៀត ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស។
នាវាយោធាចិន២គ្រឿងនោះ ទី១- នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន ទី២- នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង។ ការមកដល់របស់នាវាទាំងនេះ គឺដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ, ពិធី បដិសណ្ឋារកិច្ច, ជប់លៀងលើនាវា និងបើកដំណើរការឱ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌ និងសកម្មភាពកីឡា ។
បើតាមប្រធានប្រតិភូ លោកឧត្តមនាវីទោ SHAO SHUGUANG (ហ្សាវ ហ្សូហ្គាង) អគ្គនាយកនៃបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន Dalian បានបញ្ជាក់ថា នាវិកទាំងពីនាវាសរុបចំនួន១២៣៦នាក់ ៕