Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីវៀតណាមប្រកាសបរិច្ចាគ«សរីរាង្គ»ក្រោយទទួលមរណៈភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះឈ្មោះបរិច្ចាគសរីរាង្គរបស់ខ្លួនក្រោយទទួលមរណភាព នឹងអំពាវនាវឱ្យប្រជាជនស្ម័គ្រចិត្តចុះឈ្មោះបរិច្ចាគសរីរាង្គតាមដែលអាចធ្វើទៅបានដើម្បីជួយសង្រ្គោះអ្នកដែលត្រូវការ។ ការប្រកាសរបស់លោកនេះធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc នាទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះ បានប្រារព្ធធ្វើឡើងរួមគ្នាដោយក្រសួងសុខាភិបាល ដើម្បីលើកទឹកចិត្តដល់ការបរិច្ចាគសរីរាង្ ដែលជាអំណោយដ៏មានតម្លៃបំផុតរបស់មនុស្សអាចផ្តល់ឲ្យអ្នកដទៃបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្សផ្សេងទៀត។ បច្ចុប្បន្ន វៀតណាម បានក្លាយជាប្រទេសផ្តល់សេវាប្តូរសរីរាង្គឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចាប់តាំងពីក្នុងឆ្នាំ ១៩៩២ ការប្តូរក្រលៀនដោយជោគជ័យលើកដំបូងកាលពី ៣២ឆ្នាំមុន មានការប្តូរសរីរាង្គជាង ៨,៦០០ ត្រូវបានអនុវត្តនៅទូទាំងប្រទេសវៀតណាម ដែលវៀតណាមបានប្រែក្លាយជាអ្នកជំនាញក្នុងការប្តូរសរីរាង្គ និងជាលិកាគ្រប់ប្រភេទ ហើយមន្ទីរពេទ្យសរុប ២៦នៅទូទាំងប្រទេស បានធ្វើការប្តូរសរីរាង្គប្រកបដោយជោគជ័យផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង