Cctimesw1140xh150cm copy

ថៃគ្រោងនឹងផ្លាស់ប្តូរក្រុងបាងកក ដោយសារបម្រែបម្រួលអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុរស​ម្នាក់​ដើរ​កាត់​ទឹក​ជំនន់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២

ថៃ៖ មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃបានអះអាងថាប្រទេសថៃប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរទីតាំងរដ្ឋធានីបាងកករបស់ខ្លួនចេញដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រខ្ពស់ ហើយទីក្រុងបាងកកអាចនឹងត្រូវបានទឹកជន់លិចជាច្រើនទីតាំងដោយសារតែការបម្រែបម្រួលអាកាសធាតុមិនធ្លាប់មានពីមុនមក។

លោក Pavich មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃ បានព្រមានថា ទីក្រុងបាងកកប្រហែលជាមិនអាចសម្របខ្លួនជាមួយនឹងការបម្រែបម្រួលអាកាសធាតុបច្ចុប្បន្នឡើយ។លោកបានមានប្រសាសន៍ថា រដ្ឋបាលរបស់ទីក្រុងបាងកកកំពុងស្វែងរកវិធានការនានាដែលរួមមានការសាងសង់ទំនប់តាមខ្សែបន្ទាត់ដែលប្រើប្រាស់ក្នុងប្រទេសហូឡង់ (សាងសង់ក្នុងប្រទេសថៃ)លោកកំពុងពិចារណាផ្លាស់ប្តូរទីតាំងរាជធានីទាំងមូលផងដែរ ប៉ុន្តែបញ្ហាគឺស្មុគស្មាញហើយការពិភាក្សានៅតែជាសម្មតិកម្មជាមួយនឹងរាជរដ្ឋាភិបាល។ ការព្យាករណ៍បង្ហាញថាទីក្រុងបាងកកអាចនឹងត្រូវបានទឹកជន់លិចមុនដំណាច់សតវត្សន៍នេះដោយសារតែការកើនឡើងនៃទឹកសមុទ្រជាពិសេសការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង