Cctimesw1140xh150cm copy

យន្តហោះឥណ្ឌូនេស៊ីចុះចតវិញភ្លាមៗ បន្ទាប់ពីភ្លើងបានឆាបឆេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្សាការតា៖ យន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ី Garuda ផ្ទុកមនុស្ស ៤៦៨នាក់ ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតភ្លាមៗបន្ទាប់ពីភ្លើងបានឆេះម៉ាស៊ីនយន្តហោះ។ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបានអះអាងថា ជើងហោះហើរ Garuda-1105 ធ្វើដំណើរទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋានដើមរបស់ខ្លួនក្នុងទីក្រុង Makassar របស់ឥណ្ឌូនេស៊ីបន្ទាប់ពីមានការឆាបឆេះទៅលើម៉ាស៊ីនរបស់យន្តហោះ។ ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសឡើយ។

លោក Irfan Setiaputra ប្រធានក្រុមហ៊ុន Garuda ឲ្យដឹងថា "ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអ្នកបើកបរនៅក្នុងបញ្ជាការភ្លាមៗបន្ទាប់ពីការហោះហើរមានបញ្ហាបច្ចេកទេសបណ្តាលឲ្យចេញផ្កាភ្លើងពីម៉ាស៊ីនយន្តហោះ" ។ លោក Irfan បន្ថែមទៀតថាមានអ្នកដំណើរ ៤៥០ នាក់ និងសមាជិកនាវិក ១៨ នាក់នៅលើជើងហោះហើរនេះ រួមទាំងអ្នកធ្វើធម្មយាត្រាសម្រាប់ពិធីបុណ្យ Hajj ដែលជាធម្មយាត្រាមូស្លីមជាច្រើនថ្ងៃនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថាកំណត់ត្រាអាកាសចរណ៍ដ៏អាក្រក់របស់ប្រទេសឥណ្ឌូនេស៊ី រួមមានការធ្លាក់យន្តហោះក្នុងឆ្នាំ ២០២១ ដែលយន្តហោះដឹកអ្នកដំណើរ Sriwijaya Air Boeing ធ្លាក់យ៉ាងអាថ៌កំបាំងចូលទៅក្នុងសមុទ្រ Java បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង ៦២ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង