Cctimesw1140xh150cm copy

«TAXI ហោះ»នឹងដាក់ដំណើរការនៅឌូបៃក្នុងឆ្នាំ ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឌូបៃ៖ សេវាកម្មតាក់ស៊ីហោះ គ្រោងនឹងដាក់ឱ្យដំណើរការនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE) នៅដើមឆ្នាំ ២០២៦ ដែលជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុង។ កិច្ចព្រមព្រៀងត្រូវបានចុះជាផ្លូវការរវាងអាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូនទីក្រុងឌូបៃ (RTA) និងក្រុមហ៊ុន eVTOL Joby Aviation របស់អាម៉េរិកនៅក្នុងខែកុម្ភៈ ដែលនឹងធ្វើឱ្យទីក្រុងឌូបៃក្លាយជាទីក្រុងដំបូងគេក្នុងពិភពលោកដែលមានសេវាកម្មតាក់ស៊ីហោះហើរដោយប្រើប្រាស់អគ្គិសនីជាលើកដំបូង។

តាក់ស៊ីហោះនេះមានបំពាក់ដោយក្បាលម៉ាស៊ីនចំនួនប្រាំមួយ មានល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង វាអាចផ្ទុកអ្នកបើក និងផ្ទុកអ្នកដំណើរបានដល់ទៅបួននាក់។ បណ្តាញប្រតិបត្តិការដំបូងនឹងរួមបញ្ចូលច្រកបញ្ឈរចំនួន ៤ រួមមាន អាកាសយានដ្ឋានអន្តរជាតិឌូបៃ, Palm Jumeirah, Dubai Downtown និង Dubai Marina ក្នុងគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើរ។តាមការប៉ាន់ប្រមាណថា ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ ទៅកាន់ទីក្រុង Palm Jumeirah ដែលចំណាយពេល ៤៥ នាទីដោយរថយន្ត នឹងមានរយៈពេលខ្លីត្រឹមតែ ១០ នាទីប៉ុណ្ណោះក្នុងការបើកបរប្រើរថយន្ត TAXI លើអាកាស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង