Cctimesw1140xh150cm copy

ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកជាង៦០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៦០១ នាក់បន្ថែមទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបន្ទាប់ពីការលក់រថយន្តអគ្គិសនី Tesla មានការធ្លាក់ចុះជាខ្លាំងក្នុងប៉ុន្មានខែជាប់ៗគ្នាមកនេះ។ ក្រុមហ៊ុនផលិតរថយន្តនេះបានធ្វើការកាត់បន្ថយការងារជាបន្តបន្ទាប់នៅទូទាំងពិភពលោកដែលបានចាប់ផ្តើមកាលពីមួយខែមុនចំពេលការលក់ធ្លាក់ចុះ និងការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានគូសបញ្ជាក់កាលពីថ្ងៃទី ១៥ ខែមេសាថា ក្រុមហ៊ុននឹងបញ្ឈប់ការងារជាង ១០ ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោក ដែលមានចំនួនអ្នកបម្រើការងារជាង ១៤០,០០០នាក់ នៅចុងឆ្នាំ ២០២៣។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបានធ្វើការកាត់បន្ថយការងារជាច្រើនដងចាប់តាំងពីពេលនោះមក។

ផែនការបញ្ឈប់បុគ្គលិកចុងក្រោយបំផុតនឹងប៉ះពាល់ដល់បុគ្គលិកនៅរោងចក្រ Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយនឹងចាប់ផ្តើមជំរុះបុគ្គលិកក្នុងអំឡុងពេល ១៤ ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ។ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបាននិយាយកាលពីខែមុនថា ខ្លួននឹងបញ្ឈប់បុគ្គលិកអាចនឹងកើនដល់ចំនួន ៦,០២០ នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់ ដែលជាការកាត់បន្ថយចំនួនអ្នកបម្រើការងារជាច្រើនមិនធ្លាប់មានពីមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: TESLA
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង