Cctimesw1140xh150cm copy

ពូទីននឹងហោះទៅចួបលោកស៊ីជិនភីងនាសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកស៊ីនជីនភីង នឹងលោកពូទីននាឆ្នាំ ២០២៣ ក្នុងប្រទេសរុស្សី

ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ និងជួបជាមួយមេដឹកនាំលោក ស៊ី ជីនភីង ជំនួបទៅប្រទេសចិនលើកក្នុងដំបូងក្នុងនាមជាប្រធានាធិបតីរុស្សីអាណត្តិថ្មីនេះបន្ទាប់ពីរូបលោកបានស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុន។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying  លោក ពូទីន នឹងមកបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំងពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅបរទេសចាប់តាំងពីការបោះឆ្នោតឡើងវិញនៅខែមីនា និងលើកទីពីររបស់លោកក្នុងរយៈពេលជាងប្រាំមួយខែទៅកាន់ប្រទេសចិន។ ជំនួបរវាងប្រមុខរដ្ឋទាំងពីរនេះ ប្រធានាធិបតី ស៊ីជិនភីង នឹងផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតី ពូទីន ស្តីពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ក្តៅមួយចំនួនដែលពិភពលោកកំពុងតែជួបប្រទះ។

វិមានក្រឹមឡាំងបានអះអាងថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី "ភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ" ក៏ដូចជា "កំណត់ផ្នែកសំខាន់ៗនៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់"។ ប្រមុខរដ្ឋទាំងពីរក៏នឹងចូលរួមញាំអាហារពេលល្ងាចក្នុងការប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្រុមអ្នកវិភាគលើកឡើងថា រុស្ស៊ីពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិនជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ចាប់តាំងពីលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនទៅលើការវាយលុកយោធារបស់រុស្សីនៅអ៊ុយក្រែន។

ទីក្រុងប៉េកាំងបានច្រានចោលការរិះគន់របស់លោកខាងលិចជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដោយប្រទេសចិនបានសាទរភាពជាដៃគូ "គ្មានដែនកំណត់" ដោយសារខ្លួនរីករាយនឹងការនាំចូលថាមពលពីរុស្ស៊ីដែលមានតំលៃថោក និងការទទួលបានធនធានធម្មជាតិដ៏ច្រើន រួមទាំងការដឹកជញ្ជូនឧស្ម័នឥតឈប់ឈរតាមរយៈបំពង់បង្ហូរថាមពលស៊ីបេរី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង