Cctimesw1140xh150cm copy

នាវាយោធាចិន១គ្រឿងមកដល់កម្ពុជាត្រៀមចូលរួម«សមយុទ្ធនាគមាស»ប្រចាំឆ្នាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ 985 ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះប្រជាជនចិនភាគខាងត្បូង បានមកដល់កម្ពុជាហើយនៅថ្ងៃនេះ ដើម្បីចូលរួម«សមយុទ្ធនាគមាស»ប្រចាំឆ្នាំ។បច្ចុប្បន្ននាវាយោធាចិននេះ ចតដល់កំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ និង មានការអញ្ជើញទៅទទួលដោយលោក ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម ។

នាវាយោធានេះ មានបណ្ដោយប្រវែង ​២១០ម៉ែត្រ ទទឹងប្រវែង​​២៨ម៉ែត្រ ជម្រៅទឹកប្រវែង​០៧ម៉ែត្រ អាចទំងន់ផ្ទុក​​២៥០០០តោន។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា «នាគមាស» ដែលជាសមយុទ្ធប្រចាំឆ្នាំ រវាងប្រទេសទាំងពីរ នៅពាក់កណ្តាលខែឧសភានេះ ដោយនឹងមានមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបចំនួន ២០៧៥នាក់ ក្នុងនោះកងយុទ្ធពលខេមរភូមិន្ធចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។ 

សមយុទ្ធនេះ រៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា និង ការសង្រ្គោះមនុស្សធម៌ គឺប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-៣០ឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង