Cctimesw1140xh150cm copy

ពូទីនដកតំណែងរដ្ឋមន្រ្តីការពារជាតិរុស្សី Sergei Shoigu

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចដកតំណែងរដ្ឋមន្រ្តីការពាររុស្សីចោលគឺលោក Sergei Shoigu បន្ទាប់ពីប្រតិបត្តិការពិសេសលើអ៊ុយក្រែនរយៈពេលជាង៣ឆ្នាំក្រោមការដឹកនាំរបស់លោក Sergei Shoigu មិនទាន់មានលទ្ធផលផ្លែផ្កាណាមួយដែលលោកពូទីនចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេសបានចេញផ្សាយនាថ្ងៃច័ន្ទនេះ។

លោក Sergei Shoigu

លោកពូទីនបានស្នើសេដ្ឋវិទូលោក Andrey Belousov ជាអ្នកជំនួសលោក Shoigu ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដ៏សំខាន់មួយនៅក្នុងជម្លោះជាមួយកងទ័ពរុស្ស៊ីដែលកំពុងវាយលុកនៅភាគខាងកើតអ៊ុយក្រែន ហើយក៏នឹងទើបតែចាប់ផ្តើមប្រតិបត្តិការជើងគោកថ្មីដ៏សំខាន់មួយប្រឆាំងនឹងតំបន់ ខាគៀវ ភាគឦសាន។

សេដ្ឋវិទូលោក Andrey Belousov

វិមានក្រឹមឡាំងបានអះអាងថាការផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិថ្មីនេះគឺដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការពិសេសរុស្សីជោគជ័យលឿន នឹងរៀបចំផែនការវាយលុកទីតាំងថ្មីៗក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីការពារជាតិថ្មី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា "ក្រសួងការពារជាតិត្រូវតែបើកចំហយ៉ាងពិតប្រាកដចំពោះការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មី នឹងការដាក់បញ្ចូលនូវគំនិតជឿនលឿន ដល់ការបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច" ។

គួរបញ្ជាក់ថាលោកប្រធានាធិបតីពូទីនបានសម្រេចលើបេក្ខភាពលោក Andrey Belousov ដែលគ្មានប្រវត្តិខាងយោធាពីមុនឡើយលោក គឺជាទីប្រឹក្សាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោក Putin ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps បានអះអាងថា ជម្លោះអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីជាង ៣៥៥,០០០ នាក់បាត់បង់ជីវិតនៅក្រោមការឃ្លាំមើលរបស់អតីតរដ្ឋមន្រ្តីការពារជាតិលោក Shoigu ក៏ដូចជា "ការរងទុក្ខវេទនារបស់ជនស៊ីវិលយ៉ាងច្រើន" ដូចច្នេះការផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិថ្មីនេះគឺដើម្បីពង្រឹងការវាយលុក នឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទ័ព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង