តាកែវ៖ រដ្ឋាភិបាលនៃប្រទេសឡាវ នៅថ្ងៃទី ១២ ឧសភានេះ បានរៀបចំពិធីទទួល និងប្រគល់សត្វដំរី ចំនួនមួយគូដល់ប្រទេសកម្ពុជាតាមរយៈក្រសួងកសិកម្មកម្ពុជា។សត្វដំរីនោះមានឈ្មោះ «ចំប៉ា និង រំដួល» ដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ សត្វដំរីមួយគូនេះ សព្វថ្ងៃស្ថិតនៅ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។