ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយយោធារបស់ខ្លួនជាមួយនឹងគ្រាប់រ៉ុក្កែតច្រើនប្រភេទថ្មីប្រវែង ២៤០មីល្លីម៉ែត្រ នៅឆ្នាំនេះដែលជាការបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់កងទ័ពខ្លួនទៅកាន់ប្រទេសក្បែរខ្លួន។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើងអះអាងថាមេដឹកនាំលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ បានត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិត នៃប្រព័ន្ធរ៉ុក្កែត ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃប្រព័ន្ធរ៉ុក្កែត និងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ អាចជាការសាកល្បង និងបង្កើនការផលិតមីស៊ីលមុនពេលបញ្ជូនទៅរុស្សី។
យោងតាមសារព័ត៌មានក្នុងក្រុងព្យុងយ៉ាងឲ្យដឹងថាកូរ៉េខាងជើងបានបង្កើតប្រព័ន្ធគ្រប់គ្រងថ្មីសម្រាប់គ្រាប់រ៉ុក្កែតច្រើនប្រភេទ ២៤០ មីល្លីម៉ែត្រ ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរគុណភាព និងសមត្ថភាពការពារកាន់តែប្រសើរឡើងជាងពីមុន ហើយកាលពីខែមុនកូរ៉េខាងជើងក៏បានបាញ់សាកល្បងគ្រាប់ផ្លោងថ្មីផងដែរ។ គ្រាប់រ៉ុក្កែតដែលបានធ្វើបច្ចុប្បន្នភាព នឹងត្រូវដាក់ពង្រាយទៅកាន់អង្គភាពនៃកងទ័ពប្រជាជនកូរ៉េជើង ជាឧបករណ៍សម្រាប់ធ្វើសង្រ្គាម៕