ម៉ាឡេស៊ី៖ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) លោក Azam Baki បានប្រកាសនាថ្ងៃ សុក្រនេះថាប្រទេសម៉ាឡេស៊ីបានខាតបង់ថវិការជាតិប្រមាណ៥៨ ពាន់លានដុល្លារ ដែលជាលទ្ធផលនៃអំពើពុករលួយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះក្នុងប្រទេសម៉ាឡេស៊ី ការខាតបង់ត្រូវបានគណនាដោយផ្អែកលើការប៉ាន់ប្រមាណសរុបនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០១៨ ។
ថ្លែងក្នុងពិធីសម្ពោធយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ (NACS) ២០២៤-២០២៨ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Putrajaya (PICC) កាលពីថ្ងៃទី ៨ ខែឧសភា លោក Azam បានសង្កត់ធ្ងន់ថា ការដោះស្រាយអំពើពុករលួយនៅក្នុងពិភពលោកគ្មានព្រំដែននឹងជាការងារដែលស្មុកស្មាញបំផុតនៅទូទាំងពិភពលោក ហើយប្រទេសម៉ាឡេស៊ីក៏មិនខុសពីបណ្តាលប្រទេសដទៃដែលលុយរដ្ឋជាច្រើនត្រូវបានក្រុមមន្រ្តីពុករលួយកិបកេងយកធ្វើជាថវិការរបស់ខ្លួន។
ដោយបង្ហាញពីការខកចិត្តរបស់លោកចំពោះការខាតបង់ដ៏ធំដោយសារតែអំពើពុករលួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធលោក Azam បាននិយាយថាចំនួនដ៏ច្រើនបែបនេះគួរតែត្រូវបានប្រើប្រាស់ដើម្បីជួយសាធារណៈជនតាមមធ្យោបាយផ្សេងៗ ជាពិសេសក្នុងការអនុវត្តគម្រោងសង្គមដូចជាការជួសជុលមន្ទីរពេទ្យ និងសាលារៀន ជាការសោកស្ដាយ ថវិកាទាំងនេះត្រូវបានដកហូតដោយសារការប្រព្រឹត្តអំពើពុករលួយនឹងធ្វើជារបស់ផ្ទាល់ខ្លួន។ លោកបានកត់សម្គាល់ថាចំនួនទឹកប្រាក់ ៥៨ ពាន់លានគឺស្ទើរតែស្មើនឹង GDP នៃរដ្ឋទាំងពីរគឺរដ្ឋ Johor និង Penang រួមបញ្ចូលគ្នា៕