ចិន៖ ភ្លៀងធ្លាក់ខ្លាំងនាសប្តាហ៍នេះបានវាយប្រហារទីក្រុងជាច្រើនក្នុងតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងអ្នកស្រុកជាច្រើនគ្រួសារជាប់គាំងក្នុងតំបន់តែកំពុងតែរងគ្រោះនិងជន់លិច។ នៅទីក្រុងណាននីង និងតំបន់មួយចំនួនទៀត ទឹកជំនន់បានហក់ឡើងដល់ជម្រៅ ២ ម៉ែត្របានបានបង្កផលប៉ះពាល់ជាខ្លាំងដល់អ្នកស្រុកជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សា។ ពួកគេទាំងអស់នោះត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពដោយមន្រ្តីជំនាញរបស់ចិន។
បើតាមមន្រ្តីចិនបានឲ្យដឹងថាជំនន់ទឹកភ្លៀងបានអន់ថយបន្តិច ហើយប្រជាពលរដ្ឋបានចាប់ផ្តើមសម្អាតផ្ទះ និងហាងលក់ទំនិញរបស់ខ្លួនដែលត្រូវបានទឹកជន់លិច។ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នានេះបានធ្វើឲ្យពលរដ្ឋក្នុងតំបន់រងគ្រោះជាពិសេសបាត់បង់ទ្រព្យសម្បត្តិរបស់អស់ជាច្រើនដោយក្នុងនោះក្មេងៗបានផ្អាកការសិក្សាបណ្តោះអាសន្ន និងស្វែងរកទីកន្លែងមានសុវត្ថិភាពរងចាំទឹកភ្លៀងស្រកនិងការជូនដំណឹងពីខាងរាជរដ្ឋាភិបាលវិញ៕