រុស្សី៖ ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន បានព្រមានបណ្តាប្រទេសលោកខាងលិចនឹងសម្ព័ន្ធមិត្តអង្កការណាតូថា ហានិភ័យពិតប្រាកដនៃសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះជាមិនខាន ប្រសិនបើពួកគេបញ្ជូនកងទ័ព ទៅប្រយុទ្ធនៅអ៊ុយក្រែន លោកព្រមានទៀតថាទីក្រុងម៉ូស្គូមានអាវុធសម្រាប់វាយប្រហារគោលដៅនៅលោកខាងលិចជាច្រើនទីតាំងនឹងកាចសាហាវមិនធ្លាប់មាន។
ថ្លែងទៅកាន់សភាជាតិបន្ទាប់ពីបានស្បថចូលកាន់តំណែងក្នុងអាណត្តិថ្មីលោក ពូទីន ដែលមានវ័យ៧១ ឆ្នាំបានចោទលោកខាងលិចកំពុងមើលងាយរុស្ស៊ីចុះទន់ខ្សោយ លោកមិនហានសន្យាទេថាសង្រ្គាមនុយក្លេអ៊ែរមិនអាចនឹងផ្ទុះ ប្រសិនបើសម្ព័ន្ធមិត្តណាតូបញ្ជូនទាហានទៅកាន់អ៊ុយក្រែនោះបានន័យថា NATO កំពុងតែមានចេតនាចង់បញ្ឆេះសង្រ្គាមជាមួយនឹងប្រទេសរុស្សី។
ពូទីន បានចាត់ទុកប្រទេសរុស្សីគឺជាឃ្លាំងអាវុធនុយក្លេអ៊ែរទំនើបនិងធំបំផុតក្នុងពិភពលោក។ លោកក៏បានស្នើឱ្យអ្នកនយោបាយលោកខាងលិចរំលឹកពីជោគវាសនារបស់អ្នកទាំងនោះ ដូចជា Adolf Hitler និង Napoleon Bonaparte បារាំង ដែលបានលុកលុយប្រទេសរុស្សីដោយមិនបានជោគជ័យកាលពីអតីតកាល៕