681 ezgif.com resize
Swift cc time

វៀតណាមចាប់ខ្លួន HACKER លួចគណនី Facebook ២៥,០០០គណនី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ប៉ូលិសនៅភាគខាងជើងប្រទេសវៀតណាមបានចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់មេរោគដើម្បីលួចព័ត៌មាន និងគ្រប់គ្រងគណនី Facebook ចំនួន ២៥,០០០ទាំងក្នុងស្រុក និងក្រៅស្រុក ដោយទទួលបានប្រាក់ចំណេញចំនួន ៩០ពាន់លានដុង (៣.៨ លានដុល្លារ)។

ជនល្មើសមានឈ្មោះថា Dang Dinh Son អាយុ ៣១ ឆ្នាំ អ្នកស្រុកក្នុងខេត្ត Nam Dinh កំពុងត្រូវបានស៊ើបអង្កេតពីបទផលិត ទិញ លក់ ឧបករណ៍ កម្មវិធីមេរោគបច្ចេកវិទ្យាខុសច្បាប់ ក៏ដូចជាការចូលប្រើប្រាស់បណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ និងអេឡិចត្រូនិកដោយគ្មានការអនុញ្ញាតរបស់អ្នកដទៃ។

នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ក្រោមក្រសួងសន្តិសុខសាធារណៈវៀតណាមបាន សហការជាមួយប៉ូលីស Nam Dinh បានចាប់ផ្តើមក្រុមឈ្លបយកការណ៍ចំនួន ៨ នៅទីក្រុងហូជីមិញ ហាណូយ និងណាម ឌិញ ដោយចាប់ខ្លួនសមាជិកក្រុមចំនួន ២២ នាក់ ដែលពាក់ព័ន្ធនឹងការផលិតមេរោគក្នុងលួចចូលប្រើប្រាស់គណនីរបស់អ្នកដទៃ។

ជនល្មើស Dang Dinh Son នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ខេត្ត Nam Dinh។

ប៉ូលីសវៀតណាមបានអះអាងថាជនល្មើសបានប្រើមេរោគដើម្បីគ្រប់គ្រងគណនីគាំទ្រចំនួនពីរគឺ "Art Bay AI" និង "Evoto Studio" ហើយបានបង្ហោះអត្ថបទក្លែងក្លាយអំពីការបង្កើតរូបភាពដ៏ស្រស់ស្អាតដោយប្រើ AI និង ChatGPT ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទាញយក និងដំឡើងមេរោគនៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់ពួកគេ។ នៅពេលដំឡើងរួច មេរោគបានជ្រៀតចូលឧបករណ៍របស់អ្នកប្រើប្រាស់ ប្រមូលព័ត៌មាន និងបញ្ជូនវាត្រឡប់ទៅម៉ាស៊ីនមេដែលគ្រប់គ្រងដោយលោក Son។ ជាមួយនឹងព័ត៌មានដែលប្រមូលបានតាមរយៈមេរោគ លោក Son បានបញ្ជាឱ្យម៉ាស៊ីនមេចែកចាយទិន្នន័យដែលត្រូវបានលួចទៅក្រុមចំនួនប្រាំនៅលើកម្មវិធី Telegram ដល់សមាជិកក្រុមរបស់លោកដើម្បីលួចគណនីអ្នកប្រើប្រាស់។

គណនីហ្វេសប៊ុកដែលមានតម្លៃខ្ពស់ត្រូវបានក្រុមជនល្មើសយកលក់យកចំណេញ។ គណនីផ្សេងទៀតដែលមានតម្លៃតិចជាងត្រូវបានប្រើដើម្បីដំណើរការការផ្សាយពាណិជ្ជកម្មសម្រាប់ការលក់សម្លៀកបំពាក់ និងរបស់របរផ្សេងទៀតនៅលើបណ្តាញសង្គម។ដោយប្រើយុទ្ធសាស្ត្រទាំងនេះ ក្រុមរបស់លោក Son បានលួចគណនីអាជីវកម្មដែលមានតម្លៃខ្ពស់ចំនួន ២៥,០០០ គណនី នៅលើ Facebook ដែលជាកម្មសិទ្ធិរបស់បុគ្គល និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត ដោយទទួលបានប្រាក់ចំណេញ ៩០ ពាន់លានដុង (៣.៨លានដុល្លារ)៕

Khcct banner

អត្ថបទទាក់ទង