គៀវ៖ កងកម្លាំងស៊ើនការណ៍ពិសេសរបស់អ៊ុយក្រែននាថ្ងៃពុធនេះបានអះអាងថាខ្លួនទប់ស្កាត់ផែនការរបស់រុស្ស៊ីក្នុងការធ្វើឃាតឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់អ៊ុយក្រែន រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ។
មន្ត្រីចារកិច្ចសន្តិសុខអ៊ុយក្រែនឲ្យរុស្សីពីរនាក់ត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការធ្វើឃាតលោកហ្សេលែនស្គីនៅមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារម្សិលមិញ។ លោក Vasyl Maliuk ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU) Security Service of Ukraine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារភេរវករ ដែលត្រូវបានគេសន្មត់ថាជាអំណោយដល់លោក ពូទីន សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោកត្រូវបានបរាជ័យទាំងស្រុងបន្ទាប់ពីអ៊ុយក្រែនទទួលបានដំណឹងសម្ងាត់នៃផែនការពិសេសរបស់រុស្សី។
ក្រុមសេវាសន្តិសុខអ៊ុយក្រែនបានឲ្យដឹងទៀតថារុស្ស៊ីកំណត់គោលដៅក្នុងឱកាសមុនៗជាច្រើន រួមទាំងនៅដើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ផែនការសម្លាប់មេដឹកនាំអ៊ុយក្រែន នឹងក្រុមអ្នកនយោបាយអ៊ុយក្រែនជាន់ខ្ពស់ជាច្រើនត្រូវបានអ៊ុយក្រែនដឹងមុន នឹងត្រៀមការប្រុងប្រយ័ត្នជានិច្ចមិនឲ្យផែនការរុស្សីបានសម្រេចជោគជ័យឡើយ៕