Cctimesw1140xh150cm copy

អាម៉េរិក-សហភាពអឺរ៉ុបធ្វើពហិការមិនចូលរួមពិធីស្បថចូលកាន់តំណែងលោក ពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិក និងប្រទេសសហភាពអឺរ៉ុបភាគច្រើនបានធ្វើពហិការមិនចូលរួមក្នុងពិធីនៅវិមានក្រឹមឡាំង ដើម្បីស្បថចូលកាន់តំណែងរបស់លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់អាណត្តិថ្មីរយៈពេល ៦ឆ្នាំជាប្រធានាធិបតីនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។ ក៏ប៉ុន្តែប្រទេសបារាំង និងរដ្ឋមួយចំនួនផ្សេងទៀតរបស់សហភាពអឺរ៉ុបអាចនឹងបញ្ជូនបេសកជនក្នុងការចូលរួមអបអរលោកពូទីន។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអះអាងថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនអ្នកតំណាងនៅក្នុងពិធីស្បថចូលកាន់តំណែង របស់លោក ពូទីន ឡើយ។ ម្យ៉ាងទៀត ក៏មិនបានចាត់ទុកថា ការបោះឆ្នោតនោះមិនសេរី និងយុត្តិធម៌ទេ។ អង់គ្លេស និងកាណាដា រួមជាមួយសមាជិកសហភាពអ៊ឺរ៉ុបចំនួន ២០ប្រទេសផ្សេងទៀត បាននិយាយថា ពួកគេនឹងធ្វើពហិការមិនបញ្ជូនតំណាងណាម្នាក់ទៅចូលរួមពិធីនេះនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង