Cctimesw1140xh150cm copy

«ជំទាវទីមួយចិន»ទៅទស្សនាសារមន្ទីរបារាំង Orsay

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រីប៉៉េង នឹងភរិយាលោក ម៉ាក្រុង

ប៉ារីស៖ លោកស្រី Peng Liyuan ភរិយាប្រធានាធិបតីចិន លោក Xi Jinping តាមការអញ្ជើញ បានទៅទស្សនាសារមន្ទីរ Orsay ជាមួយលោកស្រី Brigitte Macron ភរិយាប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស កាលពីរសៀលថ្ងៃចន្ទ។ ជំទាវទីមួយបារាំងលោកស្រី Brigitte បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី Peng នៅច្រកទ្វារសារមន្ទីរ។ ភរិយារបស់ប្រមុខរដ្ឋទាំងពីរបានចូលសារមន្ទីរដើម្បីទស្សនាការតាំងពិព័រណ៍ "Paris 1874 Inventing Impressionism" និងគំនូរទឹកស្នាដៃរបស់សារមន្ទីរជាច្រើនប្រភេទទៀតផងដែរ។

ដោយកត់សម្គាល់ថា ទាំងប្រជាជនចិន និងបារាំងស្រឡាញ់ការគូរគំនូរជាខ្លាំង លោកស្រី Peng បានសម្តែងក្តីសង្ឃឹមថាប្រទេសទាំងពីរអាចផ្លាស់ប្តូរគ្នាបន្ថែមទៀត ដើម្បីឲ្យប្រជាជនទាំងពីរមានភាពស្និតស្នាលនិងការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ។

លោកស្រី Peng សង្ឃឹមថា សិល្បករនៃប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញទឹកចិត្តគ្នាក្នុងការបង្កើតស្នាដៃសិល្បៈដ៏ប្រណិតបន្ថែមទៀត។ នៅសាលសារមន្ទីរ ភរិយារបស់ប្រមុខរដ្ឋទាំងពីរបានជួបសំណេះសំណាលជាមួយនិស្សិតបារាំងដែលកំពុងទស្សនា និងសិក្សានៅទីនោះផងដែរ។

សិស្សានុសិស្សបារាំងបានចែករំលែកបទពិសោធន៍នៃការរៀនភាសាចិន និងបង្ហាញពីក្តីស្រលាញ់ចំពោះវប្បធម៌ចិន។ លោកស្រី Peng បានលើកទឹកចិត្តឱ្យពួកគេខិតខំរៀនភាសាចិនឱ្យបានល្អ និងឆ្លៀតឱកាសទៅសិក្សានៅប្រទេសចិន នឹងទៅទស្សនាប្រទេសចិនដើម្បីឱ្យពួកគេទទួលបានទិដ្ឋភាពពិត និងភាពរីកចម្រើននៃប្រទេសចិន។

គួរបញ្ជាក់ថាសារមន្ទីរ Orsay បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ គឺជាសារមន្ទីរជាតិរបស់បារាំង ដែលមានការប្រមូលផ្ដុំនៃសិល្បៈ impressionist (សិល្បៈគំនូរទឹក) ដ៏សម្បូរបែបបំផុតនៅលើពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង